Connect with us

កីឡា

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​រំពឹង​ថា​ ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ ​នឹង​បង្កើន​ការ​ទាក់ទាញ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ថែមទៀត​

Published

on

​កោះកុង​,​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​តាមរយៈ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​លើក​ទី១​ ​ឆ្នាំ២០២០​ ​ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី០៤​-​០៦​ ​ខែមករា​នេះ​ ​នឹង​ជួយ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​ ​សក្ដានុពល​ទេសចរណ៍​ ​ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាន់តែ​ច្រើន​ ​ខណៈ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ក៏​កំពុង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ការទទួលខុសត្រូវ​។​

លោក ថោង ខុន ថ្លែង​ក្នុង​សន្និសីទកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០

​លោក​បាន​បង្ហាញ​ពី​គោលបំណង​ ​និង​អត្ថ​ប្រយោជន៍​មួយចំនួន​ដែល​កម្ពុជា​រំពឹង​ទទួល​បាន​ ​តាមរយៈ​ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ ​ក្នុង​នោះ​រួមមាន​៖​

​*​ ​គោលបំណង​ទី១​៖​ ​ដោយ​ផ្ដើម​ចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ​ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏បាន​ក្លាយជា​សសរទ្រូង​មួយ​ដ៏​ចម្បង​នៃ​ខឿន​សេដ្ឋកិច្ច​កម្ពុជា​។​

​បច្ចុប្បន្ន​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ ​និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ​និង​សម្រាប់​ភ្ញៀវ​ទេសចរ​សម្រាក​កម្សាន្ត​ ​ដែល​ពោរពេញ​ទៅ​ដោយ​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប​ ​ពិសេស​ឆ្នេរខ្សាច់​ ​កោះ​ ​ធនធាន​ក្រោម​សមុទ្រ​ ​តំបន់​អេកូ​ទេសចរណ៍​ ​និង​តំបន់​វប្បធម៌​-​បេតិកភណ្ឌ​ជាដើម​។​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

​លោក​ ​ថោង​ ​ខុន​ ​បាន​សង្កត់ធ្ងន់​ថា​ ​«​ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ប្រណាំង​កង់​ពិភពលោក​នេះ​ ​ក៏​នឹង​ចូលរួម​បង្ហាញ​ពី​ការ​រីកចម្រើន​របស់​កម្ពុជា​ដែល​ជាស​មិទ្ធ​ផល​នៃ​សន្តិភាព​ផង​ដែរ​»​។​

​*​ ​គោលបំណង​ទី២​៖​ ​ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍​ ​សក្ដានុពល​ទេសចរណ៍​ ​ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាន់តែ​ច្រើន​។​ ​ព្រឹត្តិ​ការណ៍​នេះ​ក៏អាច​នឹង​ក្លាយជា​យន្តការ​ដ៏​មានប្រសិទ្ធភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ស្រប​នឹង​ទីផ្សារ​បែប​ទំនើប​នា​ពេល​បច្ចុប្បន្ន​។​

​*​ ​គោលបំណង​ទី៣​៖​ ​គឺ​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​ក៏ដូចជា​ជួយ​ពង្រឹង​សមត្ថភាព​ដល់​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​នា​ឆ្នាំ២០២៣​ ​និង​សម្រាប់​សម្រាប់​ព្រឹត្តិ​ការណ៍​នានា​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​

​ពិសេស​លើស​ពីនេះ​ ​លោក​រដ្ឋមន្រ្តី​ ​បាន​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ផង​ដែរ​ថា​ ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ ​ត្រូវ​ចាប់​យក​បទពិសោធន៍​ដ៏​ល្អ​ ​ព្រោះ​ការរៀបចំ​គឺ​មាន​កិច្ចសហការ​ល្អ​ពី​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​ ​ហើយក៏​មានការ​ចូលរួម​ត្រួតពិនិត្យ​ពី​លោក​ ​វ៉ែន​ណេ​ ​ហ្វូ​ម៉ា​រី​អូ​ ​(​Wayne​ ​Pomari​)​ ​ប្រធាន​ស្នងការ​គ្រប់គ្រង​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ ​ជាមួយ​លោក​ ​ប្រ៊ុយ​ណូ​ ​ប៊ូ​ដាដ​ ​(​Bruno​ ​Bodard​)​ ​អគ្គនាយក​ក្លឹប​ឆ្នេរ​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក​ផង​ដែរ​។​

​សូមជម្រាប​ថា​ ​នា​ថ្ងៃទី០៤​ ​ខែមករា​នេះ​ ​ក្បួន​ប្រណាំង​កង់​ពិភពលោក​នឹង​ចេញដំណើរ​ពី​រមណីយដ្ឋាន​តារា​សាគរ​ឆ្ពោះទៅ​ក្រុង​ខេមរភូមិន្ទ​ ​(​ទីរួមខេត្ត​កោះកុង​)​ ​ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​ ​១៥៣.៥គីឡូម៉ែត្រ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម