Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿង​ញៀ​នៅ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​គ្រឿងញៀន​ជាង ៩​គីឡូក្រាម​

​កំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​ករណី នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​រឹបអូស​បាន​ថ្នាំញៀន​ជាង ៩​គីឡូក្រាម​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ចុង​សប្តាហ​ន៍​នេះ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោងក្រោម សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​ជនសង្ស័យ​ទាំង​២​នាក់​នោះ ឈ្មោះ គឹម វ៉ា និង​ឈ្មោះ កែវ សុធា ព្រមទាំង​ដកហូត​សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៩.៦​គីឡូក្រាម​, រថយន្ត​២​គ្រឿង​, ជញ្ជីង​ថ្លឹង​២​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន