Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ស្តុក​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព​ជាង​៦៦​តោន នៅ​ទីតាំង​ក្នុង​បុរី​សៀង​ណាំ​

សៀមរាប​៖ កំលាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ និង​បង្ក្រាប​ទីតាំង​ស្តុក​ទុក​ចែកចាយ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព នៅ​ទីតាំង​ក្នុង​បុរី​សៀង​ណាំ ស្ថិតនៅ​អាគារ​ផ្ទះ​០២​ល្វែង គ្មាន​លេខ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ម្ចាស់ផ្ទះ​ឈ្មោះ សេង ពាល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ ។​

​បើតាម​ការផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាកស្តែង រកឃើញ​វត្ថុតាង បទល្មើស​មានដូចជា ប្រភេទ​ប្រេងឆា​៖ ប្រេងឆា កាន​ចំណុះ ២៥​គីឡូក្រាម ចំនួន ១,១៤០​កាន ស្មើ ២៧,៣៦០​គីឡូក្រាម​។ ប្រេងឆា ដប​តូច​ចំណុះ ១០​គីឡូក្រាម ចំនួន ១០០​កេស ស្មើ​១,០០០​គីឡូក្រាម​។ ប្រេងឆា ដប​ធំ​ចំនួន ៩៧​កេស ស្មើ ១,៦៩៧.៥​គីឡូក្រាម​។ ប្រេងឆា ចំណុះ ៥​លីត្រ ចំនួន ៣​កេស ស្មើ​៥៧​គីឡូក្រាម​។​

​ចំណែក​ប្រភេទ​ប័​រ ៖ ប័​រលឿ​ង ចំណុះ ១៦​គីឡូក្រាម ចំនួន ៥០​កេស ស្មើ​៨០០​គីឡូក្រាម​។ ប័​រស ចំណុះ ២៥​គីឡូក្រាម ចំនួន ១៧​កេស ស្មើ ៤២៥​គីឡូក្រាម​។ មេនំ​ប៉័ង ចំនួន ២១​កេស ស្មើ​២១០​គីឡូក្រាម​។​

​ចំណែក​ប្រភេទ​ម្ស៉ៅ​៖ ម្ស៉ៅ​មី​សញ្ញា​កូនសោ​ទឹកក្រូច ចំនួន ១,១៥៣​កា​រ៉ុង ស្មើ ២៨,៨២៥​គីឡូក្រាម​។ ម្ស៉ៅ​មី​សញ្ញា​ត្រីវិស័យ​ក្រហម ចំនួន ១៣០​កា​រ៉ុង ស្មើ​៣,២៥០​គីឡូក្រាម​។ ត្រីខកំប៉ុង​រូប​ស្រី​បីនាក់ ចំនួន ១១៩​កេស ស្មើ ២,៣៨០​គីឡូក្រាម​។ សរុប​វត្ថុតាង​ទាំងអស់​មាន​ចំនួន ៦៦,០០៤.៥​គីឡូក្រាម ស្មើ ៦៦​តោន និង​៤.៥​គីឡូក្រាម​។​

​សមត្ថកិច្ច បានធ្វើ​ចំណាត់ការ គឺ​៖ មន្ត្រី​កាំកុងត្រូល បាន​ដកហូត​សំណាក​មួយចំនួន យកទៅ​ធ្វើ​ពិសោធន៍ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ និង​បានធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​បណ្តោះអាសន្ន​។ ចំពោះ​វត្ថុតាង​នៃ​បទល្មើស​សមត្ថកិច្ច​ចម្រុះ បានប្រគល់​ទៅ​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តសៀមរាប ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​គយ​។​

​ជនសង្ស័យ​ឈ្មោះ សេង ពាល ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន