Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ពានថ្ម​ថ្មី ឆ្លងស្ទឹង​សង្កែ ​ចាប់ផ្តើម​សាងសង់​ហើយ​!

​បាត់ដំបង​៖ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​បាល​ខេត្តបាត់ដំបង បានរៀបចំ​ពិធី​ក្រុង​ពាលី និង​បញ្ចុះបឋមសិលា​សាងសង់​ស្ពាន​ថ្មី ឆ្លងស្ទឹង​សង្កែ មួយទៀត​ជិត​ស្ពានថ្ម​ចាស់ ដែល​កំពុង​ទ្រុឌទ្រោម នៅខាងមុខ​សាលាខេត្ត​បាត់ដំបង​។​

សូមជម្រាបថា ស្ពានថ្ម​ថ្មី នេះ មាន​ប្រវែង​បណ្តោយ​១០០​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ជា​ប្រភេទ​បេតុង ដែល​យក​លំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់ និង​សាងសង់​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) គម្លាត​៦​ម៉ែត្រ ពី​ស្ពានថ្ម​ចាស់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សូមបញ្ជាក់ថា ដោយសារ​មានការ​លំបាក​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ការកកស្ទះ​ចរាណ៍ ជាពិសេស​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ នៅក្នុង​ក្រុង​បាត់ដំបង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង បាន​គៀរគរ​សប្បុរសជន ដើម្បី​ចូលរួម​សាងសង់​ស្ពានបេតុង​ថ្មី ឆ្លងកាត់​ស្ទឹង​សង្កែ​នៅក្បែ​ស្ពានថ្ម​ចាស់​នេះ ដែល​ការសាងសង់​នេះ គឺ​ចំណាយ​ថវិកា​ពី​ការចូលរួម​របស់​សប្បុ​រស​ជន​។

​កន្លងមក​អាជ្ញាធរខេត្ត​បាត់ដំបង ក៏មាន​ជំហរ​ក្នុងការ​អភិរក្ស​ស្ពានថ្ម​ចាស់ ដែលជា​ស្ពាន​បុរាណ​មួយ​នេះ​ឱ្យនៅ​គង់វង្ស និង​មានការ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ខេត្តបាត់ដំបង នៅតាម​បណ្តាញ​សង្គម​ឱ្យមាន​ការជួសជុល និង​អភិរក្ស​ស្ពានថ្ម​ចាស់​ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​នោះ និង​ឲ្យ​មានការ​សាងសង់​ស្ពា​ថ្ម​ថ្មី​នៅក្បែ​នោះ ព្រមទាំង​យក​លំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់​។

​តាម​អ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់​ស្ពានថ្ម​ថ្មី​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) ក្បែរ​ស្ពានថ្ម​ចាស់ គឺអាច​ជួយ​ពាំង​កម្លាំង​ទឹក ឬ​សំរាម​ផ្សេងៗ ក្នុងពេល​មាន​ជំនន់​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្លាំង ដោយសារតែ​ស្ពានថ្ម​ចាស់​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ម្យ៉ាងវិញទៀត ដើម្បី​ជួយ​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ ក្នុង​ក្រុង​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន