Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ចនិយាយពីការ​សម្លាប់​ស្រ្តី​ម្នាក់នៅ​សង្កាត់​ចាក់អង្រែក្រោម​

​កាលពី​វេលា​ម៉ោង​ប្រមាណ៩ព្រឹក​ថ្ងៃទី១៣​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ស្រ្តី​សង្ស័យ​ ​ក្នុងករណី​សម្លាប់​ស្រ្តី​ម្នាក់ទៀត​នៅក្នុង​បុរី​ ​Town​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​ដើម្បី​យក​មក​ធ្វើត្រាប់​ពី​ករណី​ឃាតកម្ម​នោះ​។​

​ជនរងគ្រោះ​នៃ​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ឃីន​ ​សុខ​លី​ ​ភេទ​ស្រី​ ​អាយុ៤៩ឆ្នាំ​ ​មុខរបរ​ ​អ្នកលក់​កាហ្វេ​ ​និង​ ​ចងការ​លុយ​ ​នៅ​ផ្សារដេប៉ូ​ ​ស្នាក់​ផ្ទះលេខ៥៩​ ​ផ្លូវ១៣៤​ ​សង្កា​ត់​ផ្សារ​ដេ​បូ២​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​។​ ​ចំណែក​ជនសង្ស័យ​ជា​ស្រ្តី​ដូចគ្នា​ ​ឈ្មោះ​ ​ស៊ិន​ ​ស្រី​នាង​ ​ហើយ​ប្រភព​ខ្លះ​ថា​ ​គឺជា​ម្តាយ​របស់​តារា​សម្តែង​ស្រី​ ​ពេជ្រ​ ​សូ​លិកា​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​ម៉េ​ង​ ​វិមាន​តារា​ ​អធិការ​នគរបាល​ខណ្ឌមានជ័យ​បាន​ថ្លែង​ថា​ ​តាម​ការ​សារភាព​របស់​ជនសង្ស័យ​ ​ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​តាំងតែ​វេលា​ម៉ោង​ប្រមាណ១០យប់​ ​ថ្ងៃទី១១​ ​ខែមករា​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​រហូតដល់​រសៀល​ថ្ងៃទី១២​ ​ខែមករា​ ​ទើប​ជនសង្ស័យ​ទូរស័ព្ទ​ទៅ​សាច់ញាតិ​ជនរងគ្រោះ​ ​ថា​ជនរងគ្រោះ​បាន​ខ្យល់គ​ស្លាប់​នៅផ្ទះ​របស់​ខ្លួន​។​

​យ៉ាងណាក៏ដោយ​ ​ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ​សមត្ថកិច្ច​បាន​កំណត់​ថា​ ​ករណីនេះ​គឺជា​ករណី​ឃាតកម្ម​ ​និង​មែន​ករណី​ស្លាប់​ដោយ​ខ្យល់គ​នោះ​ទេ​ ​ហើយ​ជនសង្ស័យ​ដំបូង​គឺជា​ម្ចាស់ផ្ទះ​ ​ទើបសម​ត្ថ​កិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ ​តែ​ជនសង្ស័យ​បាន​ឆ្លើយ​ដូចជា​មិនដឹង​រឿង​ ​រហូត​សមត្ថកិច្ច​ប្រើ​គ្រប់​វិធី​ ​ទើប​ជនសង្ស័យ​បាន​សារភាព​នៅ​វេលា​ម៉ោង​ប្រមាណ១០យប់​ ​ថ្ងៃទី១២​ ​ខែមករា​។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ​ដែល​ត្រូវ​កត់ត្រា​ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​
​កាលពី​ថ្ងៃទី១១​ ​ខែមករា​ ​ឆ្នាំ២០២០​ ​វេលា​ម៉ោង១០​៖​០០នាទី​យប់​ ​ជនរងគ្រោះ​ឈ្មោះ​ ​ងិន​ ​សុខ​លី​ ​បាន​ជិះ​ម៉ូតូ០១គ្រឿង​ម៉ាក​សេ១២៥​ ​ពណ៌ខ្មៅ​ ​ម្នាក់ឯង​មកលេង​ផ្ទះ​របស់​ជនសង្ស័យ​ ​ឈ្មោះ​ ​ស៊ិន​ ​ស្រី​នាង​ ​នៅ​ចំណុច​ផ្ទះលេខ​ ​L42A​ ​ផ្លូវ​លេខV16A​ ​(​បុរី​វី​ឡា​ថោន​)​ ​ភូមិ​ទួល​រកា​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​ពេលនោះ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​ ​ពុំ​មាន​ពាក់ចិញ្ចៀន​ពេជ្រ​ទាំង២វង់​ដូចធម្មតា​ ​ក៏បាន​ខឹង​ប្រច័ណ្ឌ​ ​ហើយ​ជនសង្ស័យ​ក៏បាន​ទារ​លុយ​ចំនួន១៥០០០ដុល្លារ​ ​ដែល​ឲ្យ​យក​ទៅ​រកស៊ី​ចងការ​ ​ពី​ជនរងគ្រោះ​មកវិញ​ ​តែ​ជនរងគ្រោះ​មិនព្រម​ឲ្យ​ក៏​មាន​ទំនាស់​វាយ​ប្រតាយប្រតប់​គ្នា​ ​ខណៈនោះ​ជនរងគ្រោះ​មាន​អាការៈ​ទន់​ដៃជើង​ ​ដូច​មនុស្ស​ស្រវឹងស្រា​ជោគជាំ​ ​ជនសង្ស័យ​បាន​យក​ខ្សែ​អាវ​ធ្វើ​ពី​ក្រណាត់​ចំនួន០១ខ្សែ​ ​មក​ចងដៃ​ជនរងគ្រោះ​ទៅ​ក្រោយ​ ​ហើយ​ចាប់​ក្បាល​សង្កត់​មុខ​ផ្ទប់​ជាមួយ​ខ្នើយកើយ​រហូត​ថប់ដង្ហើម​ស្លាប់​ ​ទើប​ជនសង្ស័យ​បាន​ស្រាយ​ខ្សែដៃ​ជនរងគ្រោះ​ ​រួច​រៀបចំ​ដាក់​សព​ឲ្យ​ដេក​ដូច​មនុស្ស​ធម្មតា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន