Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ទូត​អាមេរិក​ ​និង​អូស្រ្តាលី​ ​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយ​ការ​រលំ​អគារ​នៅ​ខេត្ត​កែប​

​ភ្នំពេញ, នៅ​ព្រឹកមិញ​នេះ​ ​ស្ថានទូត​ប្រទេស​ចំនួន២​ ​គឺ​ស្ថានទូត​អាមេរិក​ ​និង​អូស្រ្តាលី​ ​បាន​សរ​សារ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ​ដោយ​សម្តែង​នូវ​ការរំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​កម្ពស់៦ជាន់​នៅ​ក្រុងកែប​ ​កាលពី​ល្ងាច​ថ្ងៃទី៣​ ​មករា​ ​ម្សិលមិញ​។​

​ក្នុង​នោះ​ ​ស្ថានទូត​អាមេរិក​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​៖​«​យើង​សូម​បួងសួង​ដល់​គ្រួសារ​ជនរងគ្រោះ​និង​អ្នកដទៃ​ទៀត​ដែល​ទទួលរង​គ្រោះ​ហើយ​យើង​សូម​សម្តែង​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​ខិតខំ​ជួ​យស​ង្រោះ​ដែល​កំពុង​បន្ត​»​។​

​ចំណែក​ស្ថានទូត​អូស្រ្តាលី​ក៏បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ដែរ​ថា​៖​«​ ​យើង​បួងសួង​សម្រាប់​ប្រតិបត្តិ​ការ​ជួយសង្គ្រោះ​នេះ​។​យើង​នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ប្រទេស​ ​កម្ពុជា​ក្នុង​ការ​កែ​លម្អ​ស្តង់ដារ​សុវត្ថិភាព​ផ្នែក​សំណង់​»​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន