Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាវា​ទេសចរណ៍​១​គ្រឿង នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជិត ៥០០​នាក់ ចូលមក​ក្រុងព្រះសីហនុ

​ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេស​១​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៥​កន្លះ​ព្រឹក ថ្ងៃ​១៣ ខែមករា ឆ្នាំ​២០២០ បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៤៩០​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​ រយៈពេល​មួយថ្ងៃ។

​បើតាម​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​ទេសចរណ​៦​នេះ មាន​កង​នាវិក​សរុប ៤២៧​នាក់ ចេញដំណើរ​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​ថៃ​ទៀត នៅវេលា​ម៉ោង​៩​យប់ ថ្ងៃ​ដដែល​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន