Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាកាសធាតុ​ឆ្នាំ២០២០នេះ​ ​ប្រសើរ​ជាង​ឆ្នាំ២០១៩​ ​តែ​ក្រសួង​ប្រាប់​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ទឹក​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​បាន​ប្រកាស​នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃទី១៣​ ​ខែមករា​នេះ​ថា​ ​សម្រាប់​ស្ថានភាព​អាកាសធាតុ​រដូវប្រាំង​ ​និង​ដើមរដូវ​វស្សា​ឆ្នាំ២០២០នេះ​ ​គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ ​រដូវប្រាំង​ ​និង​ដើមរដូវ​វស្សា​កាលពី​ឆ្នាំ២០១៩កន្លងទៅ​ ​ដោយសារតែ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​បា​តុ​ភូ​ត​អែ​ល​សូរ​ហូត​ដល់៦០ភាគរយ​ ​ខុសពី​ឆ្នាំមុន​ ​កម្ពុជា​រង​ឥទ្ធិពល​បាតុភូត​ ​El​ ​Nino​ ​ដល់ទៅ៨០ភាគរយ​។​

បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ថា​ ​នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ​ ​ពោល​គឺ​នៅ​ខែមករា​ ​សីតុណ្ហភាព​អាច​មាន​ពី​ ​២០អង្សា​ ​ទៅដល់​រង្វង់​ ​៣៣អង្សា​ ​តាម​តំបន់​មួយចំនួន​,​ ​ដោយឡែក​ចាប់ពី​ខែកុម្ភៈ​ ​ដល់​ចុងខែ​មីនា​ ​អាកាសធាតុ​នឹង​កើន​កំ​ដៅ​ ​អាច​ឡើង​ដល់​ ​៣៤អង្សា​ ​ហើយ​នៅ​ចុងខែ​មីនា​ ​ក៏អាច​ចាប់ផ្តើម​មាន​ភ្លៀង​កក់​ខែ​ខ្លះ​ៗ​នៅ​តំបន់​មាត់សមុទ្រ​ ​និង​តំបន់​ទំនាប​កណ្តាល​។​

សម្រាប់​ខែមេសា​ ​សីតុណ្ហភាព​នឹង​កើនឡើង​ខ្ពស់​ដែល​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ២០១៩​ ​តែ​ទន្ទឹម​នោះ​ ​ក៏អាច​មាន​ភ្លៀងកក់ខែ​គួរសម​ ​ហើយ​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​ ​ក៏​មាន​ច្រើន​ផង​ដែរ​។​

និយាយ​ពីដើម​រដូវវស្សា​ឆ្នាំ២០២០វិញ​ ​គឺ​អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី២​ ​នៃ​ខែឧសភា​ ​ហើយ​របាយ​ទឹកភ្លៀង​ ​អាច​មានកម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

ក្នុង​នោះ​ដែរ​ ​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ធនធានទឹក​ថា​ ​កូន​រដូវប្រាំង​ ​អាច​នឹង​កើតមាន​នៅក្នុង​សប្តាហ៍​ទី២​ ​នៃ​ខែកក្កដា​។​

យ៉ាងណាក៏ដោយ​ ​តាមរយៈ​ការព្យាករណ៍​នេះ​ ​ក្រសួងធនធានទឹក​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​បន្ត​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ​ជាពិសេស​បណ្តា​តំបន់ជនបទ​ដាច់ស្រយាល​ ​បើ​ទោះបី​នៅក្នុង​ខែមេសា​ ​និង​ដើមរដូវ​វស្សា​អាច​នឹង​មាន​ភ្លៀងកក់ខែ​ច្រើនជាង២០១៩​ ​តែ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ ​មិនទាន់​សម​ល្មម​ក្នុង​ការប្រើ​ប្រាស់​ ​ឆ្លើយតប​តាម​តម្រូវ​ការ​ភ្លាម​ៗ​នោះ​ទេ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...