Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាវា​ទេសចរណ៍​១​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ជិត​៣​ពាន់​នាក់​

ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេស​១​គ្រឿង​ទៀតហើយ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​១៤ ខែមករា ឆ្នាំ​២០២០​នេះ ដែល​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២,៧៧៤​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​។

​បើតាម​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​នេះ មាន​កង​នាវិក​សរុប​១,០៧០​នាក់ មានដំណើរ​ចេញពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​ថៃ​ទៀត នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន