Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្មករសំណង់​២៤​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​រថយន្ត​បើក​ចុះ​ចំណោត ដាច់​ហ្វ្រាំង​ក្រឡាប់​ផ្ងារជើង នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ​៖ យ៉ាងហោចណាស់​កម្មករ​សំណង់​ចំនួន​២៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ ខណៈដែល​រថយន្ត​ដឹក​កម្មករសំណង់​១​គ្រឿង បើក​ចុះ​ចំណោត​លោក​យ៉ា​យ​ម៉ៅ​ក្នុង​ក្រុងព្រះសីហនុ ដាច់​ហ្វ្រាំង​បុក​រថយន្ត ១​គ្រឿង​ទៀត រួច​ជ្រុល​បន្ត​ទៅបុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលអោយ​រថយន្ត​ក្រឡាប់ លើ​វិថី​ផែ ជិត​កែង​រ៉ា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​-​ស្រាល ចំនួន ២៤​នាក់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។

​ក្រោយ​កើតហេតុ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​ជនរងគ្រោះ ដែល​រងរបួស​នៅ​មន្ទីរពេទ្យ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...