Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​សំបុក​គ្រឿងញៀន នៅ​ខេត្តកោះកុង ឃាត់ខ្លួន​មនុស្ស​១០នាក់​

កោះកុង​៖ កម្លាំង​ការិយាល័យ​ជំនាញ​អាវុធហត្ថ​កោះកុង បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផែ​ប្រមូល​ផល​នេសាទ ស្ថិត​ភូមិ​នាង​កុក ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០នាក់​។​

​ជនសង្ស័យ​ទាំង​១០​នាក់​នោះ ឈ្មោះ ម៉េង សុ​ពី​, ឈ្មោះ ជុំ កុសល់​, ឈ្មោះ ណាន ចំណា​ង​, ឈ្មោះ នាក ដែន​, ឈ្មោះ យិន វ៉ាង​, ឈ្មោះ ហេង សំណាង​, ឈ្មោះ ជៅ ពៅ​, ឈ្មោះ លី រៀន​, ឈ្មោះ​រ៉ា ប៊ុន​ថា និង​ឈ្មោះ គីម ណែ​ត​, អ្នក​ទាំងអស់នោះ​ជា​អ្នកប្រើប្រាស់​គ្រឿ​ញៀន និង​ម្នាក់ទៀត​ឈ្មោះ ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ជា​មេខ្លោង​ជួញដូរ​គ្រឿ​ញៀន (​រត់គេចខ្លួន​បាត់​)​។​

​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម៉ា​ទឹកកក​ចំនួន ៦​កញ្ចប់​, ទូរស័ព្ទ​ចំនួន ០១​គ្រឿង​, ដែកឆាប​ចំនួន​០១, កាំបិត​ខ្លី​ចំនួន​០១, កាបូបដៃ​ចំនួន​០១, អត្តសញ្ញាណប័ណ្ណ​ចំនួន​០១​សន្លឹក​, កាត​ថៃ​ចំនួន​០២​សន្លឹក​, កាត​អេ​ធី​អឹម​ចំនួន​០១ និង​ដប​សំរាប់​ជក់​ថ្នាំ​ចំនួន​០២​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន