Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​សណ្តោង​អេស​ស្កា​វ័រ​ទ័​រ ចុះ​ចំណោទ​ចាប់​ហ្វ្រាំ​មិន​ជាប់ ក្រឡាប់​ធ្លាក់​ជ្រោះ ស្លាប់​ម្នាក់ រង​បួស​ម្នាក់​

​កោះកុង​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រថយន្ត​ចុះ​ចំណោត​ចាប់​ហ្វ្រាំង​មិនជា​ប់​ធ្លាក់ចូល​ជ្រោះ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅវេលា​ម៉ោង​៨:២០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ លើផ្លូវ​ជាតិ​៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣០-១៣១ ស្ថិតនៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ប្រភេទ​សណ្តោង ដឹក​អេស​ស្កា​វ័រ​ទ័​រ បាន​បើក​ចុះ​ចំណោត ដោយសារ​ធ្ងន់​ពេក​ចាប់​ហ្វ្រាំង​មិនជា​ប់ ជ្រុ​ធ្លាក់​ជ្រោះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ ស្លាប់ និង​របួស​តែម្តង​។​

​ជនរងគ្រោះ​ជា​តៃ​ឡាន ឈ្មោះ ផាន់ សុភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង់សែន ខេត្តកំពង់ធំ (​របួសធ្ងន់​) និង​រួម​ដំណើរ​ម្នាក់ ឈ្មោះ អោក ប៊ុន​ស្រ៊ាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ភូមិ​កោះ​ព្រលូង​ឃុំ​កោះ​មិ​ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម (​ស្លាប់​)​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោម បាន​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ និង​បាន​យក​សាកសព​ជនរងគ្រោះ​ចេញ​ពៅ​កន្លែងកើតហេតុ រងចាំ​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន