Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្លើង​ប្រច័ណ្ឌ​ ​អា​ក​សម្លាប់​សង្សា​ ​រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​នៅមុន​នេះ​ ​មាន​ករណី​អា​ក​សម្លាប់​សង្សា​ ​រួច​ទើប​អា​ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ​ស្ថិតនៅ​ផ្ទះ​ជួល​មួយ​កន្លែង​ ​ក្នុង​ភូមិ​បឹងសាឡាង​ ​សង្កាត់​ឬស្សី​កែវ​ ​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ​ ​បើ​តាម​សេចក្តី​រាយការណ៍​ ​បុរស​ដែល​បាន​អា​ក​សម្លាប់​សង្សា​ខ្លួន​នោះ​ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្រ្គោះ​។​

​ករណី​ឃាតកម្ម​នេះ​ ​បើ​តាម​ការ​សន្និដ្ឋាន​ថា​ ​អាចម​ក​ពី​ភ្លើង​ប្រច័ណ្ឌ​ ​ទើប​បណ្តាល​ឲ្យ​បុរស​ដៃដល់​ឈាន​ដល់​ការ​សម្លាប់​ស្រ្តី​រងគ្រោះ​។​

​តាម​ប្អូនស្រី​ជនរងគ្រោះ​ ​ដែល​ឆ្លើយ​បំភ្លឺ​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​បងស្រី​របស់​ខ្លួន​ធ្លាប់​មាន​ប្តី​រួចហើយ​ ​ប៉ុន្តែ​ក្រោយពី​លែងលះ​គ្នា​ ​បងស្រី​ខ្លួន​ក៏​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ឃាតក​ដែល​រស់នៅ​បន្ទប់​ក្បែរ​នោះ​ ​ហើយ​កាលពីយប់មិញ​នេះ​ ​ខ្លួន​មិនបាន​ស្នាក់នៅ​បន្ទប់​ដូច​រាល់ដង​ទេ​ ​លុះ​ព្រឹក​ឡើង​នៅពេល​ទៅ​ធ្វើការ​មិនឃើញ​បងស្រី​ខ្លួន​ទៅ​ធ្វើការ​ ​ក៏​ត្រឡប់​មក​មើល​ ​រួច​ក៏​ឃើញ​សាកសព​តែម្តង​ ​ទើប​មានការ​ភ្ញាក់ផ្អើល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន