Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រលា​នយន្ត​ហោះ​ពោធិចិនតុង​ ​នឹង​រៀប​ធ្វើ​សមយុទ្ធ​ដ៏​ធំ​មួយ​នៅ​សប្តាហ៍​ក្រោយ​

​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ខ្លួន​នឹង​រៀបចំ​ធ្វើលំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ ​ក្រោម​ប្រធានបទ​ ​ការ​សង្រ្គោះ​ចំណាប់ខ្មាំង​លើ​យន្តហោះ​ ​ដោយ​នឹង​ធ្វើឡើង​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

តាម​ការ​បញ្ជាក់​របស់​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ថា​ ​ក្នុង​ពេល​សមយុទ្ធ​នោះ​ ​នឹង​មានការ​ចូលរួម​ពី​ស្ថាប័ន​ ​កងកម្លាំង​ប្រដាប់​អាវុធ​រួម​ទាំង​មាន​យន្តហោះ​,​ ​រថយន្ត​អគ្គិភ័យ​,​ ​រថយន្ត​ពេទ្យ​ ​និង​រថយន្ត​ដឹក​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។​

​ដូច្នេះ​សាធារណៈ​ជន​សូមកុំ​មា​នការភ័​ណ្ឌ​ច្រឡំ​ ​ចំពោះ​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃទី១០​ ​ខែមករា​ ​ឆ្នាំ២០២០ខាងមុខនេះ​អី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន