Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៣ នៅ​ប្រទេស​ព្រុយ​ណេ ចាប់ផ្តើម​នៅ​ព្រឹក​នេះ​

​នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៣ នៅ​ទីក្រុង​បាន​ដារ សេរី បេ​ហ្កា​វ៉ាន់ (Bandar Seri Begawan) ប្រទេស​ព្រុយ​ណេ​។​

​ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើក​ផងដែរ​ថា វិស័យ​ទេសចរណ៍​កាន់តែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ចូលរួម​ដល់​ការ​ភិ​រក្ស និង​ការពារ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ការបង្កើត​ការងារ ការបង្កើត​ថ្មី នាវា​នុ​វត្ត​ន៍ ជាពិសេស​ចូលរួម​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​តិ​ទាំង​១៧ (SDGs) ។

​ទន្ទឹមនឹងនោះ​ផងដែរ វិស័យ​ទេសចរណ៍​ជា​កាតាលីករ​ជុំរុញ​ការយោគយល់​គ្នា​រវាង​មនុស្សជាតិ ការផ្លាស់ប្ដូរ​វប្ប​ធ​ម៍ វិបុលភាព និង​ជំរុញ​សន្តិភាព​សម្រាប់​មនុស្សជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៍បាន​លើក​ផងដែរ​ថា ស្រប​នឹង​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នា​ចុងឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក កន្លងទៅ វិស័យ​ទេសចរណ៍​អាស៊ាន​នឹងត្រូវ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ថែមទៀត ដល់​កា​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​។​

​សូម​រំលឹក​ផងដែរ​ថា ស្រប​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៣​នេះ នឹងមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​បូក​បី​លើក​ទី​១៩ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ឥណ្ឌា​លើក​៨ កិច្ចប្រជុំ​មជ្ឍមណ្ឌល​អាស៊ាន​ចិន ជប៉ុន កូរ៉េ កិច្ចប្រជុំ​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​ទ្វេភាគី​ផ្សេងៗ​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...