Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​ដឹក​ថ្ម​២​គ្រឿង បុក​គ្នា​ពេញទំហឹង សំណាង​គ្មាន​អ្នករបួស​

​ព្រះសីហនុ​៖ កាលពី​វេលា​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ មាន​ករណី​រថយន្ត​ដឹក​ថ្ម​២​គ្រឿង បាន​បុក​គ្នា​ពេញទំហឹង នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ 132-133 ស្ថិត​ក្នុងភូមិ​-​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ សំណាង​គ្មាន​អ្នករបួស​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោ​សារ​រថយន្ត​ដឹក​ថ្ម​១​គ្រឿង ម៉ាក​Nissan ក្បាល​ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-4879 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង ដូចគ្នា ម៉ាក​Hino ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​3A-9135 មាន​ទិសដៅ​បញ្ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​ផ្នែក​ខាងមុខ សំណាង​គ្មាន​អ្នករងគ្រោះ​។​

​អ្នកបើកបរ​រថយន្ត Nissan ឈ្មោះ ស៊ុ​ក កុសល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្នែ​ល ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍ និង​បាន​អូស​រថយន្ត​ទាំង​២ ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន