Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រោយ​បិទ​ការ​ភ្នាល់​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​online ប៉ះពាល់​ដល់​កាស៊ីណូ​មួយចំនួន ត្រូវបាន​បិទទ្វារ នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ លោក Chen Jiangan ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដឹកនាំ​ប្រតិភូ​សមាគម​សភាពាណិជ្ជកម្ម​ចិន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ក្រោយ​រដ្ឋាភិបាល​កម្ពុជា បិទ​បញ្ចប់​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ឆ្នាំ​២០២០​នេះ ធ្វើឱ្យ​បងប្អូន​អ្នកវិនិយោគ​ចិន មាន​ផលប៉ះពាល់​មួយចំនួន និង​វិស័យ​ផ្សេងទៀត ដូចជា​ផ្ទះជួល វិនិយោគ​ផ្នែក​សំណង់ និង​ទេសចរណ៍​ផងដែរ​។

ដោយសារ​ទីក្រុង​របស់​យើង​កំពុង​ជំរុញ​ការសាងសង់​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូរ ដូច្នេះ​មាន​តំបន់​មួយចំនួន​មានការ​ឈូសឆាយ​ដាច់ទឹក ភ្លើង ក៍​ប៉ុន្តែ​ក្រុមការងារ​បច្ចេកទេស ក៍បាន​ត​ភ្ជាប់​ជូន​អតិថិជន​ប្រើប្រាស់​វិញ វា​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​អ្នកវិនិយោគ និង​ទេសចរ​ផងដែរ ។



រដ្ឋបាលខេត្ត បាន​បង្កើត​ប្រព័ន្ធ​ហ​ត​ឡាញ ៦​ខ្សែ ក្នុងការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ ព្រមទាំង​បាន​ណែនាំ​ឱ្យ​មន្ទីរ​ការងារ​ប្រកាស​ផ្សព្វផ្សាយ ជូន​ដល់​យុវជន ដើម្បីឱ្យ​ពួកគាត់​មករក​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​រោងចក្រ សហគ្រាស​ជាច្រើន​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​។

​លោក Chen Jiangan ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​មានប្រសាសន៍​កោតសរសើ​រ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​អភិបាលខេត្ត ។



សមាគម​សភាពាណិជ្ជកម្ម​កម្ពុជា​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​តួនាទី​ជា​ស្ពាន​ចម្លង និង​ផ្តល់​ការងារ​ជូន​ដល់​យុវជន​កម្ពុជា និង​មានការ​ណែនាំ​ពី​ស្ថានទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​អ្នកវិនិយោគ និង​ទេសចរ​ចិន ត្រូវគោរព​ច្បាប់​កម្ពុជា ។ សភាពាណិជ្ជកម្ម​ចិន បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក​ម្ព​ជា ។​

​លោក​បន្តថា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ចរាចរ​ណ៏​ប្រកាស​បិទ​ការ​ភ្នាល់​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច online បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កាស៊ីណូ​មួយចំនួន​ត្រូវបាន​បិទទ្វារ ប៉ះពាល់​ការងារ​ដល់​យុវជន​ផងដែរ ក៏ប៉ុន្តែ​មាន​រោងចក្រ សហគ្រាស​ចិន នៅ​ខេត្ត​ព្រះសីហនុ ជាង ២០០​កន្លែង បានផ្ដល់​ការងារ​ជូន​យុវជន​យើង​ជិត ៥​ម៉ឺន​នាក់ ដោយឡែក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​រោងចក្រ សហគ្រាស ១៧៥​កន្លែង ផ្ដល់​ការងារ​ជូន​យុវ ជន​ជិត ៣​ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ផ្ដល់​ការងារ​ដល់​យុវជន​ជិត ៤​ម៉ឺន​នាក់ ។​

​លោក ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក៍​បានស្នើ​សុំឱ្យ​រដ្ឋបាល​ខេត្ត ជួយ​ផ្សព្វផ្សាយ​ជ្រើសរើស​កម្មករ មក​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន​បន្ថែមទៀត ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន