Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

និស្សិត​ស្ថាបត្យកម្ម បង្ហាញ​ការប្រកួតប្រជែង​ស្ថាបត្យកម្ម កែលម្អ​កំណាត់​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន​

​សៀមរាប​៖ កំណាត់​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន​(​ផ្លូវ​៦០​ម៉ែត្រ​) នឹងត្រូវ​ធ្វើការ​កែលម្អ​ដោយមាន​ការចូលរួម​ប្រកួតប្រជែង​ស្នាដៃ​របស់​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ន័​រ​តុ​ន សាកលវិទ្យាល័យ​វេ​ស្ទើ​ន សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​នៃ​រាជធានី​ភ្នំពេញ​។



តាមរយៈ​ការកែលម្អ​នេះ កំណាត់​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន នឹងមាន​សួនច្បារ ផ្លូវ​ដើរ ផ្លូវ​កង់ ចិញ្ចើមថ្នល់​ស្អាត ដាំ​ដើមឈើ​បន្ថែម និង​ធ្វើឱ្យ​ប្រឡាយ​សងខាង​ផ្លូវ​មានទឹក​ជាប្រចាំ​។​

​ជាក់ស្តែង​ការប្រកួតប្រជែង​នេះ​មាន​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​សរុប​៤៥​នាក់ ចែកជា​៩​ក្រុម បានធ្វើ​បទ​បង្ហាញ​នូវ​គំនិត​និង​ទស្សនៈ​អំពី​គម្រោង​កែលម្អ​កំណាត់​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។​

​ជ័យលាភី​ដែល​ទទួលបាន​លេខ​មួយ​នឹង​ទទួលបាន​ការឧបត្ថម្ភ​ប្រាក់​លើកទឹកចិត្ត​ចំនួន ៤,០០០,០០០ រៀល លេខ​២​ចំនួន​១,០០០,០០០ រៀល និង​លេខ​៣​ទឹកប្រាក់​៥០០,០០០​រៀល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...