Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កែប​ថា​ ​ជនរងគ្រោះ​ដែល​បាន​ជួយ​សង្រ្គោះ​សរុប​ចំនួន២៥នាក់​

ខេត្តកែប, ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​ដែល​ចេញផ្សាយ​មុន​នេះ​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​វេលា​ម៉ោង១៤​ ​និង១៤នាទី​រសៀល​ថ្ងៃទី៤​ ​ខែមករា​ ​នេះ​ ​ក្រុម​ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ​ ​បាន​រក​ឃើញ​ជនរងគ្រោះ​នៅ​មានជីវិត​ចំនួន២នាក់​បន្ថែម​ទៀត​ ​(​ប្តី​និង​ប្រពន្ធ​)​ ​ដែល​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ ​និង​យកចេញ​ពី​គំនរ​អគារ​សរុប​ចំនួន​ ​២៥នាក់​ ​ក្នុង​នោះ​ស្រី៩នាក់​។​

​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​កែប​ថា​ ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង២៥នាក់​ ​មានរបួស​ធ្ងន់​ ​និង​ស្រាល​ចំនួន២០នាក់​ ​និង​ជនរងគ្រោះ​បាត់បង់ជីវិត​មាន​ចំនួន​ ​៥នាក់​ ​(​ស្រី៣នាក់​)​។​

​យ៉ាងណាក៏ដោយ​ ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​កែប​ថា​ ​សកម្មភាព​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​របស់​កម្លាំង​ក្រុមការងារ​ជួយ​សង្រ្គោះ​ ​នៅតែ​បន្ត​សង្រ្គោះ​រហូត​យក​ជនរងគ្រោះ​ចេញ​អស់ពី​ក្រោម​គំនរ​បាក់បែក​ ​នៃ​អគារ​បាក់​រលំ​នោះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...