Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ នៅ​ប្រទេស​ប្រ៊ុយណេ​

ក្រសួងទេសចរណ៍​កម្ពុជា សហការ​ជាមួយ​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ និង​ផ្នែក​ឯកជន ចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ (Travex 2020) នាឱកាស​នៃ​វេទិកា​ទេសចរណ៍​ឆ្នាំ​២០២០ នៅ​ប្រទេស​ប្រ៊ុយណេ​។ ការតាំងពិព័រណ៍​ទេសចរណ៍​អាស៊ាន​នេះ​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ស្រប​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​លើក​នេះ​មាន​តំណាង​ក្រុមហ៊ុន​និង​ប្រតិបត្តិ​ករ​នៃ​អាស៊ាន និង​អន្តរជាតិ ចូលរួម​សរុប​ប្រមាណ​៧៥០​នាក់ ក្នុងនោះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន​១០០ ស្តង់​ពិព័រណ៍ (Booths) ២៥០ និង​អ្នកលក់ (Sellers) ចំនួន​២៥០​ក្រុមហ៊ុន និង​អ្នកទិញ (Buyers) ចំនួន​១៥០​ក្រុមហ៊ុន ដើម្បី​ផ្សព្វផ្សាយ និង​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​។​

​ជាមួយគ្នានេះដែរ កម្ពុជា​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន ០៣​ក្រុមហ៊ុន និង​សណ្ឋាគារ​១៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន