Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជិត​៣​ពាន់​នាក់ ចូលមក​កម្ពុជា តាម​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​

ព្រះសីហនុ​៖ នាវា​ទេសចរណ៍​បរទេស​១​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០២០​នេះ ដោយបាន​ដឹក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២,៦៦២​នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ​។

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ បានអោយដឹងថា នាវា​នេះ មាន​កង​នាវិក​សរុប ៩៨០​នាក់ មានដំណើរ​ចេញពី​ប្រទេស​សឹង្ហ​បុរី ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​ថៃ​ទៀត នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ដដែល​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន