Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​ចេញវិធានការ​ទប់ស្កាត់ភ្លើងឆេះព្រៃ, អ្នក​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ អាច​នឹង​ជាប់ពន្ធនាគារ​ពី៣ ទៅ​១០ឆ្នាំ

ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ ឬ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃលិចទឹក​ដោយ​ចេតនា នឹង​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី៣ ទៅ​៥ឆ្នាំ ឬ​ពី៥ឆ្នាំ ទៅ​១០ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ក្នុង​សេចក្តី​ណែនាំ​ស្ដីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

យ៉ាងណាក៏ដោយ ដើម្បី​ជា​វិធានការ​ក្នុង​ការ​ទប់ស្កាត់ ក្រសួង​កសិកម្ម បាន​ណែនាំ​នូវ​វិធានការ​ចំនួន៧ចំណុច​សម្រាប់​ការ​អនុវត្ត​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ ដូចជា៖

១.ទប់ស្កាត់​ការ​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការ​ដុត​ស្ទាក់​ចាប់​សត្វ និង​ការ​ដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំណីសត្វ។

២.ទប់ស្កាត់​ការ​កាប់ឆ្ការ គាស់​រាន ឈូស​ឆាយ ដុត​ព្រៃឈើ និង​ព្រៃលិចទឹក ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដំណាំ​កសិកម្ម។

៣.ក្នុង​ករណី​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការ​ដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម​គោល​បំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់ ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​កសិកម្ម ដើម្បី​ណែនាំ​វិធានការ​បច្ចេកទេស។

៤.ការរុករក​ផល​អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ ត្រូវ​ណែនាំ​ពន្លត់​ភ្លើង​ឲ្យ​អស់​ជា​ចាំបាច់​មុន​ពេល​ចាកចេញ​ពី​ដើម​ឈើ​ច្បោះ​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ។

៥.ក្នុង​ករណី​កើត​មាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់។

៦.ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ដី​ព្រៃឈើ​ដែល​ឆេះ ហើយ​ដោយ​អនាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ច្បាប់។

និង ៧.អាជ្ញាធរ​ដែនដី​ត្រូវ​ហាម​ឃាត់​ចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ដែល​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន