Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថវិកា​ជាង​១​លាន​ដុល្លារ ដក​កម្រៃ​ពី​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ​៖ មន្ទីរពេទ្យ​គន្ធបុប្ផា ទើប​ទទួលបាន​ថវិកា ១,០៨៦,៣៦៨​ដុល្លារ​ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ថវិកា​ជាង ១​លាន​ដុល្លារ​នេះ បាន​ពី​ការដក​កម្រៃ​ពី​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៩​។​

​ជាមួយនឹង​ការប្រគល់​ជូន​ថវិកា​ជាង​១​លាន​ដុល្លារ​នេះ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​, មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រឹះស្ថាន​អង្គរ និង​ស្វាគមន៍​រាល់​ការបរិច្ចាគ​ទាំងអស់ ទៅតាម​លទ្ធភាព និង​បន្ត​លើកទឹកចិត្ត​ដល់​សាធារណជន ព្រមទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នានា មេត្តា​ចូលរួម​បរិច្ចាគ​ជាមួយ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​សូមជម្រាបថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា ត្រូវបាន​បង្កើតឡើង​នា​ខែមេសា ឆ្នាំ​២០១៨ ដោយមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ស្ថាបនិក និង​ជា​ប្រធានកិត្តិយស ហើយ​ទឹកប្រាក់​ដែល​មូលនិធិ​ទទួលបាន​ទាំងអស់ ត្រូវ​ទុក​សម្រាប់​ទ្រទ្រង់​នូវ​កិច្ចដំណើរការ ប្រកបដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ និង​ទារ​កនៅ​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន