Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នាំចេញ​ដំឡូង​មី​ជាង ៣​លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ កើនឡើង​ជាង​២៦​ភាគរយ​

ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​ដំឡូង​មី (​ចំណិត​ដំឡូង​មី ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី និង​កាកសំណល់​ដំឡូង​មី​) ចំនួន​៣,៣១០,០៩២​តោន កើនឡើង​២៦.៦៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​២,៦១៣,២២០​តោន​។​

​បើតាម​របាយការណ៍ ចំណិត​ដំឡូង​មី​ក្រៀម និង​ដំឡូង​មី​ស្រស់ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម​។ ចំណែក​ម្សៅដំឡូង​មី ត្រូវបាន​នាំចេញ​ទៅ ប្រទេស​វៀតណាម ចិន ហូ​ឡង់ ឆេ​ក កាណាដា អ៊ីតាលី ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។​

​គិត​ត្រឹម​នៅ​ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ចំនួន​៦៤៨,៤៧៦​ហិកតា ថយចុះ​០.៥៧​ភាគយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ផ្ទៃដី​៦៥២,២៣៥​ហិកតា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន