Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​៦០​នាក់​ទៀត​! រឿង​បង្ក្រាប​គ្រឿងញៀន​២៤​ករណី​

ភ្នំពេញ​៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញថា កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ចំនួន ២៤​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៦០​នាក់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ឲ្យ​ដឹងថា ប្រភេទ​បទល្មើស រួមមាន​៖ ជួញដូរ​១៤​ករណី ឃាត់ខ្លួន​៤៦​នាក់ (​ស្រី​៦​នាក់​) និង​ប្រើប្រាស់​១០​ករណី ឃាត់ខ្លួន​១៤​នាក់​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​៣៦៩​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន​៨១២​នាក់ (​ស្រី​៤២​នាក់​)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន