Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានីភ្នំពេញ ឲ្យ​ពលរដ្ឋ​ប​ង្វាង​ចរាចរ​ទីតាំង​សាងសង់​ស្ពាន​ថ្មី ចំណុច​ទ្វារ​ទឹក​ដើម​ស្លែង​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​សែន​សុខ​រដ្ឋបាល​ខណ្ឌមានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​មួយចំនួន​នៅ​ទីតាំង​សាងសង់​ស្ពាន​ថ្មី ចំណុច​ទ្វារ​ទឹក​ដើម​ស្លែង ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ទ្វារ​ទឹក​ដើម​ស្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ចាប់ពី​ផ្លូវ​លេខ​២០០៤ ដល់​ផ្លូវ​លេខ​២០០៦ ស្ថិតក្នុង​ព្រំប្រទល់​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ដោយ​ទឹកភ្លៀង​នៅ​រដូវវស្សា ដែល​តែងតែ​កើតមានឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​ស្ពាន​ទ្វារ​ទឹក​ដើម​ស្លែង​ដែល​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ទំហំ​តូច ដែល​ធ្វើឱ្យ​ស្ទះផ្លូវ​បង្ហូរទឹក នៃ​ប្រឡាយ​ស្ទឹងមានជ័យ នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​សាងសង់​ស្ពានបេតុង​ថ្មី​ត្រង់ចំណុច​ទ្វារ​ទឹក​ដើម​ស្លែង និង​ជីក​ដាក់លូ​ប្រអប់​មេ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទំហំ​មុខកាត់ ២,៥​ម៉ែត្រ x ២,៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ ប្រវែង​២៦១​ម៉ែត្រ​ត​ភ្ជាប់​ទៅ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​អាច​រំដោះ​ទឹក​ចេញពី​តំបន់​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាពិសេស​តំបន់​សឡា ផ្លូវ​លេខ​២០០៤ ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ឌួង​ងៀប​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូតដល់​ចប់​ការដ្ឋាន មាន​រយៈពេល​១៤៩​ថ្ងៃ ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ត គ្រប់​ប្រភេទ​ឆ្លងកាត់​លើកលែងតែ​ទោចក្រយានយន្ត ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សាធារណជន​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការរំខាន​ដល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន និង​ផលប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើតមានឡើង និង​មេត្តា​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ​ទៅតាម​ផែនទី​ពង្វាង​ចរាចរ​ដែល​បាន​ជូន​ភ្ជាប់​ជាមួយ ដើម្បី​សម្រួល​ឱ្យ​ការអនុវត្ត​គម្រោង​សម្រេចបាន​តាម​ផែនការ​កំណត់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...