Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

និស្សិត​ពេទ្យ​ម្នាក់ ត្រូវ​សង្សារ​បាញ់សម្លាប់ សង្ស័យ​រឿង​ភ្លើង​ប្រចណ្ឌ

​ភ្នំពេញ​៖ និស្សិត​ពេទ្យ​ដ៏​ស្រស់ស្អាត​ម្នាក់ ត្រូវ​បុរស​ជា​សង្សារ បាញ់សម្លាប កាលពី​ម៉ោង​១២ និង​១០ យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​នេះ នៅ​ចំណុច ផ្ទះ​លេខ​H-03 ផ្លូវលំ​BT ក្នុង​បុរី រំចេក​អូ​ឌឹ​ម សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គេ​បានឮ​សំឡេង​ផ្ទុះ តែ​មិនសូវ​ចាប់អារម្មណ៍​ដោយសារតែ ល្វែង​នីមួយៗ បាន​បិទទ្វារ​ចូល​សំរាក​អស់ លុះ​ក្រោយមក​គេ​ឃើញ​ជនសង្ស័យ បី​ជនរងគ្រោះ ចេញមក​ខាងក្រៅ រួច​ហៅ​កង់​បី​ឥណ្ឌា ដឹក​ទៅ​មន្ទីរពេទ្យ ហើយ​នៅក្នុង​ផ្ទះ​ឃើញ​ប្រឡាក់ សុទ្ធតែ​ឈាម ពេញ​ការ៉ូ ទើប​ផ្អើលឆោឡោ ដល់​សមត្ថកិច្ច ចុះទៅពិនិត្យ​។​

​ជនរងគ្រោះ មានឈ្មោះ ស៊ុន ឌី​ណា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជា​និ​សិ​ត្ស​ពេទ្យ នៃ​វិទ្យាស្ថាន វិទ្យាសាស្ត្រ អា​ស៊ី និង​ជាអ្នកលក់ គ្រឿងសំអាង អន​ឡាញ ម្នាក់ ស្នាក់នៅ ផ្ទះកើតហេតុ​ខាងលើ បាន​ស្លាប់ ពេល​បញ្ជូន ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យ បាន​ត្រឹម​ពាក់​កណ្តាលផ្លូវ​។ ដោយឡែក ជនសង្ស័យ ត្រូវជា​សង្សារ មិនទាន់​ស្គាល់ អត្តសញ្ញាណ ក្រោយ​កើតហេតុ បាន​រត់គេចខ្លួន បាត់ស្រមោល​តែម្តង ៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន