Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម​ព្រួយបារម្ភ​នៅពេល​ការ​ផ្ទុះ​ជំងឺ​រលាក​សួត​នៅ​ចិន​

​អគ្គនាយក​ដ្ឋាន​បង្ការ​វេជ្ជសាស្ត្រ​របស់ក្រ​សួង​នេះ​បាន​និយាយ​ថា​ចិន​បាន​រាយការណ៍​ពី​ករណី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​នៅក្នុង​ទីក្រុង​វូ​ហាន​ ​ក្នុង​ខេត្ត​ហ៊ុយ​បេ​ ​ចម្ងាយ១.៥០០​ ​គីឡូម៉ែត្រ​ ​ពី​ភាគ​ឦសាន​នៃ​ព្រំដែន​ ​ចាប់តាំងពី​ខែធ្នូ​មក​។​

​គិត​ចាប់ពី​ថ្ងៃអង្គារ​ទី៣១ខៃ​ធ្នូ​ ​ករណី​ជំងឺ​រលាក​សួត​ចំនួន២៧ករណី​ ​ត្រូវ​បាន​បញ្ជាក់​ដោយ​មនុស្ស៧នាក់​មាន​សភាព​ធ្ងន់ធ្ងរ​។​ ​នេះ​បើ​យោង​តាម​អគ្គនាយក​ដ្ឋាន​បង្ការ​វេជ្ជសាស្ត្រ​នេះ​។​

​របាយការណ៍​បាន​បន្ថែម​ទៀត​ថា​គិត​ត្រឹម​ថ្ងៃអង្គារ​ ​២៧ករណី​ត្រូវ​បាន​បញ្ជាក់​ដោយមាន​មនុស្ស​ ​៧​ ​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រសួងសុខាភិបាល​ចិន​កំពុង​តាមពិនិត្យ​មើល​ប្រភព​នៃ​ការ​ឆ្លង​និង​ស្វែងរក​ការទប់ស្កាត់​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​។​

​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែល​ថា​វា​ត្រូវ​បាន​ចម្លង​រវាង​មនុស្ស​និង​មនុស្ស​នោះ​ទេ​ដោយ​ការ​ធ្វើ​តេ​ស្តិ៍​បឋម​បង្ហាញថា​វា​ជា​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​មេរោគ​។​នេះ​បើ​យោង​តាម​អគ្គនាយក​ដ្ឋាន​បង្ការ​វេជ្ជសាស្ត្រ​នេះ​។​

​ក្រសួងសុខាភិបាល​វៀតណាម​កំពុង​សហការ​ជាមួយ​អង្គការសុខភាព​ពិភពលោក​(​WHO​)​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​មានការ​យល់ដឹង​បន្ថែម​ទៀត​អំពី​ស្ថានភាព​នេះ​និង​បង្កើត​វិធានការ​បង្ការ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន