Connect with us

Hi, what are you looking for?

អន្តរជាតិ

ដោយសារអាមេរិកទើបអ៊ីរ៉ង់បាញ់ច្រឡំយ​ន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន​

រុស្ស៊ីមិនអាចរក្សាការស្ងៀបស្ងាត់ទៀតឡើយ​​ ពាក់ព័ន្ធ ការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែននៅក្នុងប្រទេសអ៊ីរ៉ង់ ។
នៅពេលនេះ ការស្រាវឃើញកំហុសអាមេរិក កាន់តែច្រើន ​ជុំវិញករណីអ៊ីរ៉ង់​បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ​របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រេន សម្លាប់មនុស្ស​១៧៦នាក់​។​​ នៅពេលនេះ រុស្ស៊ីក៏បានចោទអាមេរិក ជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារខាងលើ​នេះដែរ។

​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ លោក Sergei Lavrov ​កាលពីថ្ងៃទី​១៧ ខែមករា ​បានបញ្ជាក់ថា ​អ៊ីរ៉ង់​បាញ់ច្រឡំយន្តហោះដោយអចេតនា​ កើតឡើង ក្នុងពេលអ៊ីរ៉ង់​ ព្រួយបារម្ភពីយន្តហោះ​ចម្បាំងបំបាំងកាយអាមេរិក ក្រោយពេលទទួលព័ត៌មានថា​ មានយន្តហោះអាមេរិក​ ហោះចូលដែនអាកាសអ៊ីរ៉ង់។ ប៉ុន្ដែនៅពេលនោះ ប្រព័ន្ធរ៉ាដា​អ៊ីរ៉ង់ ស្ថិតក្នុងភាពច្របូលច្របល់ ទើបមានហេតុការណ៍អាក្រក់ខាងលើកើតឡើង​


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា​ «មានយន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបបំផុតរបស់អាមេរិក ៦គ្រឿង ប្រភេទ​ F-35 ហោះហើរ នៅលើដែនអាកាសអ៊ីរ៉ង់​​ ជាដើម ហេតុធ្វើឲ្យទាហានការពារអ៊ីរ៉ង់ បាញ់ច្រឡំ ។​ វត្តមានយន្តហោះអាមេរិក បានកើតឡើង ក្នុងពេលអ៊ីរ៉ង់កំពុងតែបាញ់មីស៊ីលទៅលើទីតាំងយោធាអាមេរិក ចំនួនពីរកន្លែង ក្នុងប្រទេសអ៊ីរ៉ាក់​»។


លោក Sergei Lavrov បានបន្តទៀតថា ក្នុងពេលជាមួយគ្នានោះ​ មានព័ត៌មានថា ​អាមេរិកបានបញ្ជូនយន្តោះចម្បាំងទៅវាយប្រហារអ៊ីរ៉ង់ សងសឹកអ៊ីរ៉ង់ វាយប្រហារទៅលើបន្ទាយទាហានអាមេរិក​។
កត្ដាទាំងនោះហើយ បានជាប្រទេសមួយចំនួនទម្លាក់ការទទួលខុសត្រូវមួយផ្នែកទៅលើអាមេរិក ជាអ្នកចូលរួមបង្កឲ្យមានការបាញ់ច្រឡំលើយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន