Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​ ​ហាម​ដុត​ផាវ​ ​កាំជ្រួច​ ​ឬ​បង្ក​សម្លេង​ផ្ទុះ​ផ្សេង​ៗ​

​យោង​តាម​សេចក្តី​ណែនាំ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ប្រាប់​ទៅដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​បាន​បញ្ជាក់​ថា​ ​សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ ​វៀតណាម​ ​កូរ៉េ​ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃទី២៤​ ​ដល់​ថ្ងៃទី២៧​ ​ខែមករា​ ​ខាងមុខនេះ​ ​គឺ​ត្រូវ​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ដុត​ផាវ​ ​កាំជ្រួច​ ​ឬ​បង្ក​សម្លេង​ផ្ទុះ​ផ្សេង​ៗ​ឡើយ​។​

​ជាមួយគ្នា​នេះ​ ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ក៏បាន​ប្រាប់​ដល់​កងកម្លាំង​ទាំងអស់​ ​ត្រូវ​ប្រមូល​ផ្តុំ​កម្លាំង​ ​និង​មធ្យោបាយ​ប្រចាំការ​ ​ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់​ ​និង​សង្រ្គោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​ក្រៅពីនោះ​ ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ក៏បាន​ប្រាប់​ឲ្យ​កងកម្លាំង​ចាត់វិធានការ​ការពារ​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​ ​នៅ​តាម​ទី​អារ៉ាម​ ​ព្រះវិហារ​ចិន​ ​វៀតណាម​ ​កូរ៉េ​ ​ក៏ដូចជា​ទី​សក្ការៈ​ ​និង​រមណីយដ្ឋាន​មួយចំនួន​ដែល​មានការ​ប្រារព្ធ​ពិធី​បុ​ណ្យ​ផ្សេង​ៗ​ ​និង​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​សណ្តាប់​ធ្នាប់​ចរាចរណ៍​ ​បង្ការ​ភាព​កកស្ទះ​ ​និង​បង្កើន​ការ​រឹត​បន្តឹង​ការអនុវត្ត​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​សំដៅ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជាមួយគ្នា​ ​សមត្ថកិច្ច​ក៏​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ចុះ​រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ​ ​ជាពិសេស​ទៀន​ធូប​នៅពេល​សែនព្រេន​ ​ភ្លើង​ចង្រ្កាន​ ​ចរ​យន្ត​អគ្គិសនី​ ​គ្រឿង​ឆេះ​ ​ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ​ ​កាំជ្រួច​ ​ឬ​បង្ក​សម្លេង​ផ្ទុះ​ផ្សេង​ៗ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន