Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកទោស៤នាក់​ស្លាប់​ក្នុង​គុក​ថៃ​ ​ជំរុញ​ឲ្យ​ស៊ើបអង្កេត​

​អ្នកទោស៤នាក់​បាន​ស្លាប់​ ​នៅក្នុង​គុក​ខេត្ត​ ​Phitsanulok​ ​កាលពី​អំឡុង​ពេល​វិស្សមកាល​ ​នា​ថ្ងៃចូលឆ្នាំ​ថ្មី​ ​ហើយ​រហូតមកដល់​ពេលនេះ​ ​អាជ្ញាធរ​ថៃ​កំពុងតែ​បើក​ការស៊ើបអង្កេត​ ​ស្វែងរក​ការពិត​។

​លោក​ ​Naras​ ​Savestanan​ ​អគ្គនាយក​ដ្ឋាន​កែប្រែ​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​អំឡុង​ពេល​វិស្សមកាល​ចូលឆ្នាំ​សកល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​ទណ្ឌិត​ចំនួន៤នាក់​បាន​ស្លាប់​ ​នៅក្នុង​ពន្ធនាគារ​ ​Phitsanulok​ ​។​ ​ករណីនេះ​បាន​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ ​យ៉ាង​យក​ ​ចិត្ត​ទុកដាក់​បំផុត​ ​ហើយ​ ​នាយកដ្ឋាន​ក៏​កំពុងតែ​កំណត់​ទៅលើ​ភស្ដុ​តាង​ ​បង្ហាញ​ពី​ការ​ស្លាប់​នេះ​ផង​ដែរ​។​

ជាមួយគ្នា​នេះ​ ​មន្រ្ដី​សុខាភិបាល​ ​ក៏បាន​ចុះទៅ​ពិនិត្យ​ ​និង​ធ្វើ​កោសល្យវិច័យ​ ​ស្វែងរក​មូលដ្ឋាន​ ​នៃ​ការ​ស្លាប់​នេះ​។​ ​ប៉ុន្ដែ​បើ​តាម​លទ្ធផល​ ​បាន​រក​ឃើញ​អ្នកទោស​ចំនួន៤នាក់​ដែល​ស្លាប់​នោះ​ ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ពុល​អាហារ​។​ ​រី​ឯ​អវយវៈ​របស់​ពួកគេ​ ​មាន​សភាព​ស្ពឹក​ ​អាច​បណ្ដាលមកពី​ប៉ូតាស្យូម​ចុះ​ខ្សោយ​។​

​លោក​វរសេនីយ៍​ប៉ូលិស​ ​Naras​ ​បាន​និយាយ​ថា​ ​នៅ​ឆ្នាំនេះ​ ​អ្នកផ្គត់ផ្គង់​ស្បៀងអាហារ​ ​ត្រូវ​បាន​ជ្រើសរើស​ ​តាមវិធី​សាស្ត្រ​ដែល​កំណត់​ដោយ​បទប្បញ្ញត្តិ​របស់ក្រ​សួង​ហិរញ្ញវត្ថុ​។​ ​ដូច្នេះ​វា​មិន​គួរណា​មាន​បញ្ហា​កើតឡើង​ពី​គុណភាព​អាហារ​នោះ​ទេ​។​ ​ប៉ុន្ដែ​ទោះជាយ៉ាងណា​ក៏ដោយ​ ​ករណី​នេះ​មន្រ្ដី​ជំនាញ​នឹង​បន្ដ​ស៊ើបអង្កេត​បន្ថែម​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន