Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​ទទួលស្គាល់​ថា​ ​គុណភាព​ខ្យល់​ធ្លាក់ចុះ​គួរឲ្យ​បារម្ភ​

​ទីបំផុត​ទៅ​ក្រសួងបរិស្ថាន​របស់​កម្ពុជា​ ​បាន​ប្រកាស​ទទួលស្គាល់​ថា​ ​គុណភាព​ខ្យល់​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​គួរឲ្យ​បារម្ភ​ ​ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល​ ​PM10​ ​និង​ ​PM2.5​ ​មានការ​កើនឡើង​លើស​កំណត់​ស្តង់​ដា​ ​ដែល​ជា​ហានិភ័យ​បង្ក​ការ​ប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។​

​បើ​តាម​ការក្រ​សួង​បរិស្ថាន​ ​ប្រភព​និង​សកម្មភាព​សំ​ខាន់​ៗ​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មាន​កំហាប់​ភាគល្អិត​និចល​ ​PM10​ ​និង​ ​PM2.5​ ​មានការ​កើនឡើង​នេះ​ ​មាន​ដូចជា​ ​ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ ​ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ ​និង​ពី​ចំហេះ​ឥន្ធនៈ​ ​ផ្សេងទៀត​ ​ភ្លើង​ឆេះ​ព្រៃ​ ​ការ​ដុត​រាន​ព្រៃ​ ​ការ​ដុត​វាលស្មៅ​ ​ការ​ដុត​គល់​ជញ្ជ្រាំង​ ​ការ​ដុត​សំរាម​ ​ការ​ដុត​សំណល់រឹង​នៅ​តាម​ទីវាល​ ​និង​ទីលាន​ចាក់​សំណល់​ ​ការដ្ឋាន​សំណង់​ជាដើម​។​

​យ៉ាងណាក៏ដោយ​ដើម្បី​កែ​លម្អ​គុណភាព​ខ្យល់​នៅ​តាម​រាជធានី​ ​ខេត្ត​ ​ក្រសួងបរិស្ថាន​ ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី​ ​ខេត្ត​ ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្តន៍​នូវ​វិធានការ​មួយចំនួន​ដូចជា​៖​
​១​.​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ​និង​ការ​ដុត​សំរាម​ ​សំណល់រឹង​នៅ​តាម​ទី​លំហ​ ​ការ​ឆេះ​នៅ​តាម​ទីលាន​ចាក់សំរាម​
​២​.​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​ពី​ការដ្ឋាន​សំណង់​ ​និង​ការដ្ឋាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ធូលី​ហុយ​នៅ​តាម​ដងផ្លូវ​
​៣​.​សម្អាត​អនាម័យ​នៅ​តាម​ដងផ្លូវ​ ​និង​ទី​សាធារណៈ​
​៤​.​អប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​សំរាម​ ​សំណល់រឹង​ ​ការ​ដុត​ស្មៅ​ ​គល់​ជញ្រ្ជាំង​ ​និង​សំណល់​កសិកម្ម​ផ្សេង​ៗ​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...