Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមការងារ​ចាប់ផ្តើម​កា​ត់យន្តហោះដ្រូន​ដែលធ្លាក់​នៅ​ស្រុកគិរីសាគរជា​បំណែ​កៗ​ហើយ

​យោង​តាម​ប្រភព​ ​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរី​សាគរ​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​ក្រុមការងារ​ ​CMAC​ ​បាន​ចុះទៅ​ដល់ទី​តាំង​ដែល​ដ្រូ​ននោះ​បាន​ធ្លាក់​នោះ​ ​ហើយ​បាន​ពិនិត្យ​ឃើញថា​ ​ពុំ​មាន​ជាតិផ្ទុះ​នៅ​ក្នុង​ដ្រូ​ននោះ​ឡើយ​។​

​ក្រោយពី​រក​មិនឃើញ​គ្រឿងផ្ទុះ​ ​ពេលនេះ​ក្រុមការងារ​នៃ​អគ្គបញ្ជាការ​ដ្ឋាន​នៃ​ក្រសួងការពារជាតិ​កំពុង​កា​ត់ដ្រូ​ននោះ​ជា​បំណែ​កៗ​ ​ដើម្បី​ដឹក​យក​ទៅ​ទីបញ្ជាការ​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ពិនិត្យ​ ​និង​វិភាគ​បន្ត​ទៀត​។​

​គួរ​បញ្ជាក់​ថា​ ​យន្ត​ដ្រូន​មួយ​នេះ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច​ ​ស្រុក​គិរី​សាគរ​ ​បាន​ប្រទះឃើញ​កាលពី​ព្រលប់​ថ្ងៃទី១៦​ ​ខែមករា​ ​ក្រោយ​ពី​ដ្រូ​នដ៏​ធំ​នេះ​បាន​ធ្លាក់​នៅ​វាលស្មៅ​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់​។​

​យ៉ាងណាក៏ដោយ​ ​មកទល់​ពេលនេះ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​ដ្រូន​មួយ​នេះ​ ​ជា​របស់​ប្រទេស​ណា​ឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន