Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជិត៤០នាក់! ត្រូវឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន

​ភ្នំពេញ​ ៖​ មនុស្ស៣៦នាក់​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី១៩ ខែមករា​ ឆ្នាំ​២០២០​ ក្នុងនោះ​ (​ស្រី១នាក់​)​ ក្នុង២០ករណី​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង៣៦នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន២៣នាក់​ និង​អ្នក​ប្រើប្រាស់១៣នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី១៩ ខែមករា​ ឆ្នាំ​២០២០​​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​ ២០៤,០២ក្រាម​ និង​១២កញ្ចប់​តូច។​

​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃនេះ​ រួម​មាន​ ៖​ មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកice ០,១២ក្រាម, បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកice ៥កញ្ចប់តូច, បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់, កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច, កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៣កញ្ចប់តូច និងWy ០,១៨ក្រាម, សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១,៣០ក្រាម, ត្បូងឃ្មុំ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ០,១៨ក្រាម, រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...