Connect with us

Hi, what are you looking for?

អន្តរជាតិ

បាញ់សម្លាប់ប៉ូលិសពីរនាក់ ហើយដុតផ្ទះ នៅរដ្ឋហាវៃ អាមេរិក

ឆ្នាំ២០២០នេះការបាញ់ប្រហារនៅអាមេរិក អាចនឹងកើនឡើងខ្ពស់ ដោយក្នុងរយៈពេលជាង​២សប្តាហ៍ មានករណីបាញ់ប្រហារ ជាច្រើន កើតឡើង​។ នៅពេលនេះ មានការបា្៉ប្រហារ នៅរដ្ឋហាវៃ សម្លាប់ប៉ូលិស២នាក់។


ជនដៃដល់បានផ្ទុះអាវុធ​សំដៅទៅលើកម្លាំងប៉ូលិស​ ហើយថែមទាំងដុតផ្ទះមួយខ្នង នៅក្នុងតំបន់​ Diamond Head ​ ធ្វើឲ្យអណ្តាតភ្លើងរាលដាលឆេះផ្ទះពលរដ្ឋក្បែរៗនោះ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ នៅថ្ងៃទី​១៩ខែមករា បានផ្សាយថា ប៉ូលិសពីរនាក់នៅក្នុងរដ្ឋហាវៃ​ត្រូវជនដៃដល់បាញ់សម្លាប់ ស្ថិតនៅតំបន់ប្រជុំជន​ ក្បែរឆ្នេរសមុទ្រទេសចរណ៍ Waikiki លើកោះ Oahu ។ មកទល់ពេលនេះជនដៃដល់​ដែលបាញ់ប្រហារសម្លាប់ប៉ូលិសនោះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ​។
គេហទំព័រ Hawaii News Now ​បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសពីរនាក់ក្នុងស្រុក​ Honolulu ​ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ជាមួយគ្នានោះសារព័ត៌មាន Honolulu Star-Advertiser បានប្រកាសឲ្យដឹងថា ជនដៃដល់ ចាប់ខ្លួនមិនទាន់បាននៅឡើយទេ ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ​ក្នុងតំបន់ ខ្លាចមានការបាញ់ប្រហារជាថ្មី ឬចាប់ពលរដ្ឋធ្វើជាចំណាប់ខ្មាំង​។


នៅលើបណ្តាញសង្គម​ស្នងការប៉ូលិសស្រុក​ Honolulu ​បានប្រកាសឲ្យដឹងថា ប៉ូលិសបានឡោមព័ទ្ធ​តំបន់​ Diamond Head ​ទាំងមូលដើម្បីតាមចាប់ខ្លួនជនដៃដល់ ។ ចំណែកកម្លាំងប៉ូលិសកំពុងស្រាវជ្រាវ ពីមូលហេតុនៃការបាញ់ប្រហារខាងលើ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...