Connect with us

Hi, what are you looking for?

អន្តរជាតិ

ជំងឺឆ្លងកំពុងបំផ្លាញបរិយាកាសចូលឆ្នាំនៅចិន

ក្នុងឱកាសបុណ្យចូលឆ្នាំចិន ជាពេលវេលា ដែល ពលរដ្ឋចិន ប្រមូលផ្តុំគ្នា ឬធ្វើដំណើរជាច្រើន​។ តាមតួលេខពីរដ្ឋាភិបាល មានពលរដ្ឋចិន ដែលត្រូវធ្វើដំណើរចុះឡើង ប្រមាណ​៣ពាន់លានជើង​ ដោយអ្នកខ្លះត្រូវធ្វើដំណើរ​ ២ឬ​៣លើក ទៅលេងបងប្អូនជាដើម​។ ទាំងនោះហើយអាចបង្កឲ្យមានជំងឺឆ្លងរាលដាលកាន់តែខ្លាំង បង្កក្តីបារម្ភយ៉ាងខ្លាំង​។
នៅពេលនេះ ជំងឺម្យ៉ាង​ដែលក្រុមជំនាញ​នៅមិនទាន់កំណត់អត្តសញ្ញាណច្បាស់លាស់ ម្តង​ហៅថាជាជំងឺរលាកសួតធ្ងន់ធ្ងរមិនស្គាល់អំពីប្រភព ម្តងហៅថាជាជំងឺរលាកស្រោមខួរក្បាល​​​​ ដែលផ្ទុះឡើងដំបូងគេនៅក្នុងប្រទេសចិន ភាគកណ្តាល​នោះ​បាននិងកំពុង​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុងប្រទេសចិន។ វាបានរាលដាល​ដល់ប្រទេសថៃ និងប្រទេសជប៉ុនផងដែរ បង្កឲ្យក្តីបារម្ភ​កើនឡើងយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន​បានបញ្ជាក់ថា ករណីជំងឺ​រលាកសួត​មិនស្គាល់អត្តសញ្ញា ឬប្រភពច្បាស់លាស់​នោះ​បានកើនឡើង​រហូត​១៣៩ករណីហើយ ។


ក្រុមអ្នកជំនាញ​អំពីបញ្ហានេះ​បាននិងកំពុងតែស្វែងយល់​ ស្តីអំពីជំងឺ កូរូណា​វីរុស (coronavirus)​​ដែលជាជំងឺរលាកស្រោមខួរក្បាល​នេះ​ ខណៈដែលវាបានរាលត្បាត​ឆ្លង​ទៅដល់ទីក្រុងប៉េកាំង និងនៅខេត្តក្វាង​ទុង​ហើយ ។ ជំងឺនេះ​ប្រភពដើម​របស់វា​មកពីទីក្រុង វូហាន (Wuhan) ខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន ។
គណៈកម្មសុខាភិបាលទីក្រុងប៉េកាំង​អះអាងថា មានផ្ទុះជំងឺ​នេះ​ពីរករណីហើយ ខណៈដែលនៅខេត្ត​ក្វាងទុង ផ្ទុះ​មួយករណី ​។
នៅទីក្រុង​ Wuhan សេចក្តីថ្លែងការ​ណ៍របស់គណៈកម្មការសុខាភិបាល​ក្នុងតំបន់បានបញ្ជាក់ថា ជំងឺ កូរ៉ូណាវីរុស​នេះ​បាន​កើតឡើង​១៣៦ករណី គិតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ។ ក្នុងនោះ​មនុស្ស​៣នាក់រួចមកហើយ​បានស្លាប់ទាក់ទង​នឹងជំងឺនេះ ។


ប្រទេសចិន ក៏ដូចជាអង្គការសុខភាពពិភពលោក​ បាននិងកំពុងពង្រឹង​កិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់​កុំឲ្យជំងឺនេះឆ្លងរាលដាល់ទ្រង់ទ្រាយធំ ខណៈដែលវាបានកើតឡើងដំបូង​គេ​កាលពីចុងខែ​ធ្នូ ឆ្នាំ២០១៩ នៅទីក្រុង វូហាន ហើយដែលមានលក្ខណៈដូច​ជាជំងឺរលាកសួត​ធ្ងន់ធ្ងរនោះ ។
រហូតមកដល់ពេលនេះ​មាន៣ករណី​ផ្ទុះឡើងនៅក្រៅប្រទេសចិន ក្នុងនោះ ប្រទេសថៃ​មាន២ករណី និងប្រទេសជប៉ុន​មានមួយករណី ដោយអាស្រ័យថា អ្នកជំងឺបានធ្វើដំណើរ​ទៅកាន់​ទីក្រុង វូហាន​អំឡុងពេលថ្មីៗ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន