Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួង​កសិកម្ម​បង្ហាញ​អ​ស័យ​ដ្ឋាន​ ​និង​លេខទូរស័ព្ទ​របស់​រោងចក្រ​ធ្វើដំណាប់​ស្វាយ​

​ក្រោយពី​មាន​ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​បារម្ភ​ ​ពី​តម្លៃ​ផ្លែស្វាយ​ចុះថោក​ ​បន្ទាប់ពី​ផ្លែស្វាយ​ចាប់ផ្តើម​ទទួលផល​នោះ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​បង្ហាញ​អំពី​អ​ស័យ​ដ្ឋាន​ ​និង​លេខទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​រោងចក្រ​ធ្វើដំណាប់​ស្វាយ​។​

​បើ​តាម​ការ​បង្ហាញ​របស់ក្រ​សួង​កសិកម្ម​ ​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​រោងចក្រ​ធ្វើដំណាប់​ស្វាយ​ចំនួន៦​ ​ដូចជា​ ​១​.​រោងចក្រ​ ​Kirirom​ ​Food​ ​Production​ ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​គីឡូម៉ែត្រ​លេខ៨០​,​ ​២​.​រោងចក្រ​ ​Long​ ​Wo​ ​Agriculture​ ​ផ្លូវជាតិ​លេខ៤៤​ ​(​ផ្លូវ​ទៅ​ឱរ៉ាល់​)​ ​គីឡូម៉ែត្រ​លេខ២៩​,​ ​៣​.​រោងចក្រ​ ​oeung​ ​Ket​ ​Planting​ ​&​ ​Industrial​ ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤​ ​គីឡូម៉ែត្រ​លេខ៨២​,​ ​៤​.​រោងចក្រ​ ​LBN​ ​Agriculture​ ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៧​ ​ក្នុង​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​,​ ​៥​.​រោងចក្រ​ ​Fruitto​ ​Industrial​ ​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​គីឡូម៉ែត្រ​លេខ១៩៣​ ​និង​ ​៦​.​រោងចក្រ​ ​Cam​ ​MJ​ ​Agricultural​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ​គីឡូម៉ែត្រ​លេខ៣២​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន