Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សាលាក្រុង​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ដុត​ផាវ​ ​កាំជ្រួច​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​

​ក្នុង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ ​បាន​ធ្វើការ​ហាមឃាត់​ដាច់ខាត​ ​មិន​ឲ្យ​មានការ​ដុត​ផាវ​ ​កាំជ្រួច​ ​ឬ​បង្ក​សម្លេង​ផ្ទុះ​គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ ​និង​វៀតណាម​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៤​ ​ដល់​ថ្ងៃទី២៧​ ​ខែមករា​ ​ឆ្នាំ២០២០ខាងមុខ​។​

​ក្រៅពី​ការ​ហាមមិនឲ្យ​ដុត​ផាវ​ ​និង​កាំជ្រួច​នោះ​ហើយ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​លេងល្បែង​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង​។​

​សម្រាប់​ការ​ហែ​ក្បួន​ផ្សេង​ៗ​ទាំង​បែប​សាសនា​ ​ឬប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ក៏​ត្រូវ​ហាមឃាត់​ផង​ដែរ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន