Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តំបន់​មួយចំនួន នឹង​ចុះ​ត្រជាក់ ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២១ ដល់​២៨ ខែមករា ឆ្នាំ​២០២០ តំបន់​មួយចំនួន​នឹង​ចុះ​ត្រជាក់ ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​។

​ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា​៖ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន​ខ្សោយ គ្របដណ្តប់​លើ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ ចាប់ពី​ថ្ងៃទី ២១-២៧ ខែមករា​៖

១៖ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។​

២៖ តំបន់​វាលទំនាប​កណ្តាល​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។​

៣៖ តំបន់​មាត់សមុទ្រ​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C​។​

​ទន្ទឹម​នោះ នៅ​បណ្តា​ខេត្ត​មាត់សមុទ្រ​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិចតួច​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន