Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឪពុក​បង្កើត ចាប់រំលោភ​កូនស្រី​ខ្លួនឯង ម្តាយ​ទៅ​ទាន់​ប្តឹងសមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

ព្រះសីហនុ​៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​កូនស្រី​បង្កើត​ខ្លួនឯង កាលពី​ព្រឹក​ថ្ងៃទី​២០ មករា ម្សិលមិញ នៅ​ចំណុច​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ​ឈ្មោះ មុំ ផាត់​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​កន្លែងកើតហេតុ បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​ឈ្មោះ ផ​.​ច​.​រ​.​ស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពេល​កំពុង​ធ្វើ​សកម្មភាព​រំលោភ​នៅក្នុង​ផ្ទះ ស្រាប់តែ​ម្តាយ​ទៅ​ទាន់ ហើយ​មកប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។ បើតាម​ក្មេងស្រី​រងគ្រោះ និយាយថា ឪពុក​របស់ខ្លួន​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ខ្លួន​បាន​ចំនួន​ប្រាំ​ដង​រួចមកហើយ ហើយ​ខ្លួន​ធ្លាប់​និយាយប្រាប់​ជីដូន​របស់ខ្លួន​ដែរ​តែ​គាត់​មិន​ជឿ លុះ​ដល់ពេល​កើតហេតុ ទើប​ម្តា​យមក​ទាន់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​យកទៅ​ផ្តន្ទាទោស​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន