Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យានយន្ត​ជាង ១​លាន​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ ពិន័យ​ថវិកា ក្នុង​ឆ្នាំ​២០១៩

ភ្នំពេញ​៖ យានយន្ត​សរុប ១,៤៥៧,៤៤៩​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦៧​ភាគរយ ត្រូវបាន​ត្រួតពិនិត្យ នៅក្នុង​ឆ្នាំ​២០១៩ កន្លងទៅ បាន​រកឃើញ​រថយន្ត​ល្មើស និង​ពិន័យ​ចំនួន ៣៩៩,០៥៣​គ្រឿង ស្មើនឹង ២៧​ភាគរយ​។​

​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញថា ក្នុងចំណោម​យានយន្ត​ល្មើសច្បាប់​ជិត ៤០​ម៉ឺន​គ្រឿង​នេះ ពិន័យ​ជា​ប្រា​ក់ជាង ៣​លាន​ដុល្លារ​អាមេរិក (១២,៣៦៤,៩៧០,០០០​រៀល​)​។​

​របាយការណ៍​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ បាន​ត្រួតពិនិត្យ​ការពាក់​មួកសុវត្ថិភាព​របស់​អ្នកជិះ​ម៉ូតូ​ចំនួន ៣៤៦,០៨៩​នាក់ ឃាត់ខ្លួន និង​បង្ខំ​ឱ្យ​ពាក់មួក និង​ពិន័យ​ចំនួន ២៣២,៨២១​នាក់ ស្មើនឹង ៦៧​ភាគរយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន