Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្មការិនី​ជាង​៤០​នាក់ ដួលសន្លប់ នៅក្នុង​រោងចក្រ​ដេរ​សម្លៀកបំពាក់ “​វុ​ណា​មី​”

​តាកែវ​៖ យ៉ាងហោចណាស់​ក្រុម​កម្មការិនី​រោងចក្រ​ដេរ​សម្លៀកបំពាក់ “​វុ​ណា​មី​” ចំនួន ៤១​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០២០​នេះ ក្នុង​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ។​

​អភិបាលស្រុក​បាទី បាន​ថ្លែងថា ពិត​ជាមាន​កម្មករ​ដួលសន្លប់​មែន ក៏ប៉ុន្តែ​ការដួលសន្លប់​នេះ មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ ហើយ​អាជ្ញាធរ​កំពុងតែ​សាកសួរ​ខាង​ភាគី​រោងចក្រ ដើម្បី​ស្វែងរក​មូលហេតុ​។​

​សូមជម្រាបថា ក្រោយពេល​កើតហេតុ កម្ម​ការី​នី​ដែល​ដួលសន្លប់ ត្រូវ​ទៅ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ រហូតមក​ពេលនេះ ក្រុមកម្មករ​ទាំងអស់ បាន​ធូរស្រាល​មួយចំនួនធំ​ហើយ និង​ខ្លះ​បានចេញ​ទៅផ្ទះ​អស់ហើយ​ដែរ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន