Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ត្រី​ស្ថិត​ក្នុង​បញ្ជី​ក្រហម​ជិត​ផុតពូជ​របស់​ពិភពលោក​ ​បែរជា​មាន​វត្តមាន​ច្រើន​នៅ​កម្ពុជា​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អង្គការ​ ​Wonders​ ​of​ ​the​ ​Mekong​ ​បាន​ចេញផ្សាយ​ថា​ ​ត្រី​មួយ​ប្រភេទ​ដែល​ឈ្មោះថា​ ​ត្រី​ប៉ាវ៉ា​មុខ​ពីរ​ ​និង​មានឈ្មោះ​តាម​បែប​វិទ្យា​ស្ត្​រថា​ ​(​Incisilabeobehri​)​ ​ដែល​វា​ជិត​ផុតពូជ​នៅ​លើ​ភពផែន​ដី​ទៅ​ហើយ​នោះ​ ​បែរជា​គេ​រក​ឃើញ​វត្តមាន​របស់​វា​នៅ​ប្រទេស​កម្ពុជា​។​

ត្រី​ប៉ាវ៉ា​មុខ​ពីរ​នេះ​ ​ជា​ត្រី​ដែល​មាន​ក្បាល​ចម្លែក​ ​វា​តែង​ធ្វើដំណើរ​ចេញពី​ទន្លេសេសាន​ ​សេកុង​ ​និង​ ​ទន្លេស្រែពក​ ​តាំងពី​វា​នៅ​តូច​ៗ​ ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​។​ ​ពួកវា​ប្រហែលជា​ចុះទៅ​ក្រោម​ទៅ​ព្រំប្រទល់​ ​ខេត្តក្រចេះ​ ​និង​ ​ខេត្ត​ស្ទឹងត្រែង​។​ ​ត្រី​ប៉ាវ៉ា​មុខ​ពីរ​នេះ​ ​វា​អាច​មាន​ទំហំ​ធំ​បំផុត​ដល់ទៅ​ ​៦០សង់ទីម៉ែត្រ​។​

បុគ្គលិក​គម្រោង​របស់​អង្គការ​ ​Wonders​ ​of​ ​the​ ​Mekong​ ​បាន​ជួបប្រទះ​ត្រី​សម្បុរ​ស្អាត​នេះ​ ​នៅ​ផ្សារត្រី​ខេត្ត​ស្ទឹងត្រែង​ ​និង​នៅក្នុង​ខេត្ត​អា​តាពឺ​ ​និង​ ​ខេត្ត​សេកុង​ ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ឡាវ​។​

ត្រី​ប៉ាវ៉ា​មុខ​ពីរ​ ​ត្រូវ​បាន​ចាត់​ចូលក្នុង​បញ្ជី​ក្រហម​របស់​ ​IUCN​ ​កាលពី​ឆ្នាំ២០១១ថា​ ​ជា​ប្រភេទ​ត្រី​រងគ្រោះ​។​ ​ការ​ប្រឈម​ដ៏​ចម្បង​របស់​វា​គឺ​ការប្រើ​ប្រាស់​មង​សម្រាប់​ចាប់​ពួកវា​ ​ក្នុង​រដូវ​ត្រី​ពង​ ​និង​ ​ពេល​វា​ផ្លាស់ទី​ដើម្បី​រក​ចំណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន