Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រឿងញៀន​! ចាប់ខ្លួន​៥០​នាក់​ទៀតហើយ​

​ភ្នំពេញ​៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បាន​បង្ហាញថា កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់ ចំនួន​១៩​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥០​នាក់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ឲ្យ​ដឹងថា ប្រភេទ​បទល្មើស​រួមមាន​៖ ជួញដូរ​១១​ករណី ឃាត់ខ្លួន​២៦​នាក់ (​ស្រី​៤​នាក់​) និង​ប្រើប្រាស់​៨​ករណី ឃាត់ខ្លួន​២៤​នាក់ (​ស្រី​១​នាក់​)​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​៤៦៦​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន​១,០១២​នាក់ (​ស្រី​៥៦​នាក់​)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន