Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង ដោយ​មិនដឹង​មូលហេតុ​ នៅ​​ស្រុក​រតនមណ្ឌល​

បាត់ដំបង​៖ ផ្ទះ​ឈើ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​មិនដឹង​មូលហេតុ ខណៈ​ម្ចាស់​ចាក់សោរ​ផ្ទះ​ចោល កាលពី​ល្ងាច ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ​ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន​ទំហំ​៥x៦​ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ម្ចាស់ផ្ទះ​ឈ្មោះ វ៉ន វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។​ មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ផ្ទះ​ទុកចោល រវល់​ទៅ​ក្រៅ ក្រោយមក​ក៏មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិនដឹង​មូលហេតុ​តែម្តង​។​

​ករណី​ឆាបឆេះ​នេះ ខូចខាត​ផ្ទះមួយ​ខ្នង រួម​នឹង​សម្ភារៈ ឯកសារ​ទាំងអស់ និង​លុយ​១០​លាន​រៀល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន