Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​បរិស្ថាន​ថា គុណភាព​ខ្យល់​នៅ​ថ្ងៃនេះ​ល្អ​ប្រសើរ​

ក្រសួងបរិស្ថាន​បាន​ប្រកាស​នៅ​មុន​នេះ​ថា ស្ថានភាព​គុណភាព​ខ្យល់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​នេះ គឺ​មាន​គុណភាព​ល្អ​ប្រសើរ។

បើ​តាម​ក្រសួង​ថា គិត​មក​ត្រឹម​ម៉ោង​១៣​រសៀល​ថ្ងៃទី២១ ខែមករា នេះ តាម​ការ​ពិនិត្យ​ឃើញថា កំហាប់​ភាគល្អិត​និចល​នៅក្នុង​ខ្យល់ PM2.5 មាន កម្រិត​នៅ​ក្នុង​រង្វង់​ស្តង់​កម្រិត ៥០ ដែល​បង្ហាញ​ថា គុណភាព​ខ្យល់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គុណភាព​ល្អ​ប្រសើរ។

តាម​ការ​បញ្ជាក់​របស់​ក្រសួង​ថា ស្ថានភាព​គុណភាព​ល្អ​ប្រសើរ​វិល​មក​រក​សភាព​ដើម​វិញ​នេះ គឺ​តាំង​តែ​ពី​ថ្ងៃសៅរ៍​ម៉្លេះ ក្រោយ​ពី​មាន​ការ​កើន​ឡើង​ហួស​កម្រិត​ស្តង់ដារ​កាល​ពីថ្ងៃទី១៧ ខែមករា កន្លងទៅ។

យ៉ាង​ណាក៏ដោយ ក្រសួង​បរិស្ថាន​សន្យា​ថា​ ខ្លួន​ឲ្យ​មន្ទីរ​ជំនាញ​ក្រសួង​បន្ត​តាម​ដាន​ជាប្រចាំ​ចំពោះ​ស្ថានភាព​គុណ​ភាព​ខ្យល់ និង​បន្ត​ផ្តល់ ព័ត៌មាន​ជាប្រចាំ​ដល់​សាធារណជន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន