Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បើក​កិច្ចពិភាក្សា​ត្រៀម​រៀបចំ​មហោស្រព​សិល្បៈ​តាម​វិថី​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០២០ នៅឯ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​ស្ថានទូត​សឹង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​លេខា​ទូត​ទី​២ ស្តីពី​ការត្រៀម​រៀបចំ​មហោស្រព​សិល្បៈ​តាម​វិថី “Street Art Festival” ដើម្បី​អបអរ​បុណ្យខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​សឹង្ហ​បុរី និង​កម្ពុជា​។​

​ស្ថានទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​នឹង​រៀបចំ​មហោស្រព​សិល្បៈ​គំនូរ​រួមគ្នា (២០​ផ្ទាំង​) ដែល​នឹង​ប្រារព្ធ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ផ្លូវ​តាម​ដង​ទន្លេបាសាក់ ដើម្បី​អបអរ​បុណ្យខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​សឹង្ហ​បុរី និង​កម្ពុជា សំដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និង​ប្រជាពលរដ្ឋ​។​

​មហោស្រព​នេះ រួមមាន​សិល្បៈ តន្ត្រី និង​អាហារ ដែល​នឹងមាន​អ្នកចូលរួម​មកពី​ផ្នែក​សាធារណៈ និង​សហគមន៍ ព្រមទាំង​និស្សិត​កម្ពុជា និង​បរទេស​។ គម្រោង​រួមគ្នា​នេះ​នឹងចូលរួម​ចំណែក​ដល់​មូលនិធិ​កុមារ​កម្ពុជា (Cambodian Children’s Fund) និង​សមាគម​សិល្បករ​សិល្បការិនី​កម្ពុជា (Cambodian Artist Association) បន្ទាប់ពី​ចំណាយ​ជាក់ស្តែង​រួច​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន