Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​២៥​កៅអី ដាច់​ហ្រាំ្វ​ង​រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយ​លូ សំណាង​មិនមាន​អ្នករងគ្រោះថ្នាក់​

សៀមរាប​៖ រថយន្ត​កូរ៉េ ២៥​កៅអី បាន​ដាច់​ហ្រាំ្វ​ង​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​លូ​ក្បែរផ្លូវ តែ​សំណាងល្អ​មិនមាន​អ្នករងគ្រោះថ្នាក់​។ ករណីនេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ នៅលើ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​រកា​កំបុត ស្រុក​ប្រាសាទ​បាគ​ង្គ ខេត្តសៀមរាប​។​

​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្តក្រុង ម៉ាក​DAYWOO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9438 ចំណុះ​២៥​កៅអី ដឹក​ភ្ញៀវ​បរទេស​ចំនួន ២៧​នាក់ (​ស្រី​១៨​នាក់​) ក្នុងទិសដៅ​ពី​កើតមក​លិច លុះដល់​ចំណុច​ខាងលើ រថយន្ត​ស្រាប់តែ​ដាច់​ហ្រាំ្វ​ង​រ៉េ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ក្បែរផ្លូវ​តែម្តង បណ្តាលអោយ​ឲ្យ​អ្នកជិះ​នៅក្នុង​តក់ស្លុត​យ៉ាងខ្លាំង សំណាង​គ្មាន​អ្នករងគ្រោះ​។​

​ក្រោយពេល​កើតហេតុ នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ និង​បាន​នាំខ្លួន​អ្នកបើកបរ​ទៅ​អធិការដ្ឋាន ដើម្បី​សាកសួរ និង​ដោះស្រាយ​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន