Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្មការិនី​រោងចក្រ “​វូ​ណា​មី​” បន្ត​ដួលសន្លប់​ជាង ៥០​នាក់​ទៀត នៅ​ព្រឹក​នេះ​

​តាកែវ​៖ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ មាន​កម្មករ កម្មការិនី​រោងចក្រ “​វូ​ណា​មី​” ស្ថិតនៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី​បាន​បន្ត​ដួលសន្លប់​ចំនួន ៥៣​នាក់​ទៀតហើយ​។​

​បើ​យោងតាម​ការបញ្ជាក់​ពី​លោក ង៉ាន់ សារី អធិការ​ស្រុក​បាទី បាន​ឲ្យ​ដឹង ចំពោះ​ការដួលសន្លប់​នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​មិនទាន់​រក​មូលហេតុ​ច្បាស់​នៅឡើយ​ទេ ដោយ​អាច​សន្និដ្ឋានថា ការដួលសន្លប់​នេះ​គឺជា​ការតក់​ស្ល​ត់ និង​មាន​អារម្មណ៍​ភ័យ​របស់​កម្មការិនី​។​

​កម្មករ កម្មការិនី ដែល​ដួលសន្លប់ ត្រូវបាន​ដឹកបញ្ជូន​មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី និង​ម​ណ្ឌ​សុខភាព​ត្រាំខ្នារ ស្រុក​បាទី​ខេត្តតាកែវ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន