Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តុលាការ​សម្រេច​ឃុំខ្លួន សិស្ស​សាលា AIS​ម្នាក់ វាយ​សិស្សសាលា​ដូចគ្នាស្លាប់ម្នាក់​

ភ្នំពេញ​៖ តុលារ​បានសម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន ស្លាប់​សិស្ស​សាលារៀន AIS​ម្នាក់ វាយ​សិស្សសាលា​ដូចគ្នា បណ្តាលឱ្យ​ស្លាប់ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។​

​គួររំលឹកថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឃាត់ខ្លួន​យុវ​សិស្ស​មា្ន​ក់​កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង​សាលា​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ពី​ករណី​ហិង្សា​មាន​ស្ថាន​ទំងន់ (​សិស្ស​នឹង​សិស្ស​វាយ​គ្នា​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​) កើតហេតុ​នៅ​ផ្លូវ​៤០២ ក្រុម​១១ ភូមិ​២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ដោយ​ទំនាស់​រឿង​ហៅ​អា​។​

​ជនសង្ស័យ​ឈ្មោះ នី លី​ស៊ា​ង ប្រុស​ខ្មែរ មុខរបរ​សិស្សសាលា​ស្នាក់​នៅផ្ទះ​លេខ​៣A ផ្លូវ​១២BT សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។ ជនរងគ្រោះ ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ខ្មែរ​មុខរបរ​សិស្ស​ថ្នាក់​ទី​៩​ឃ ស្នាក់​នៅផ្ទះ​លេខ​៤៣០ ផ្ល​វ​២៤BT ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន